Harry Maguir ចង់បានតំណែងធំនៅក្នុងក្រុមបិសាចក្រហម មែនញ៉ូ

2209

(កីឡា)៖ ខ្សែ​ការពារ​អង់គ្លេស​នេះ​បាន​និយាយ​ថា៖ ” ប្រាកដ​ណាស់ តំណែង​ប្រធាន​ក្រុម​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ចង់​អភិវឌ្ឍ​សមត្ថភាព​ផ្នែក​ភាព​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​ទីលាន ជាពិសេស​ពង្រឹង​ការ​និយាយ​ស្ដី​របស់​ខ្ញុំ ” ។

ខ្សែ​ការពារ​ក្លឹប Manchester United កីឡាករ Harry Maguire បាន​និយាយ​ប្រាប់​ទស្សនាវដ្ដី​ United Review ថា រូប​គេ​មាន​បំណង​ចង់​ក្លាយ​ជា​ប្រធាន​ក្រុម​ក្នុង​ពេល​អនាគត​ ប៉ុន្តែ​ត្រូវ​ពង្រឹង​សមត្ថភាព​មួយ​ចំនួន​។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ ” ខ្ញុំ​បាន​លេង​ច្រើន​ប្រកួត​ណាស់​ហើយ​ក្នុង​ក្របខ័ណ្ឌ​ Premier League ខ្ញុំ​គិត​ថា ខ្ញុំ​មាន​បទពិសោធន៍​ច្រើន ហើយ​ខ្ញុំ​អាច​ជួយ​ Manchester United បាន។ យើង​ត្រូវ​តែ​ជួយ​គ្នា​ទៅ​វិញ​ ទៅ​មក ព្រម​ទាំង​ខិត​ខំ​ប្រឹងប្រែង​បន្ត​ទៀត ” ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Harry Maguire ធ្លាប់​លេង​ឲ្យ Hull City និង Leicester City មុន​នឹង​មក​កាន់​ក្លឹប Manchester United ក្នុង​ឆ្នាំ​២០១៩​នេះ៕