រន្ធត់​ណាស់​ រថយន្តដឹកក្រុមនិស្សិត ក្រឡាប់ស្លាប់មនុស្សចំនួន ១៣ នាក់

980

ថៃ៖ នៅវេលាម៉ោង ១២.២០ នាទីថ្ងៃទី២៩ ខែកញ្ញា មន្រ្តីប៉ូលីសប្រចាំប៉ុស្តិ៍នគរបាល Bang Kaew ខេត្ត Samut Prakan ទទួលបានដំណឹងពីគ្រោះថ្នាក់រថយន្តដឹកទំនិញបុកជាមួយបង្គោលភ្លើងរួចក្រឡាប់ មានអ្នកស្លាប់និងរបួសជាច្រើន​ នៅលើផ្លូវឃីងកែវ ក្បាលឡាត់ខេត្ដ។

ចំនួនអ្នកស្លាប់សរុប ១៣ នាក់ដែលសុទ្ធសឹងតែជានិស្សិតនៃមហាវិទ្យាល័យបច្ចេកទេសស៊ីសាកេត។ (ចំនួនអ្នកស្លាប់និងរបួសរង់ចាំការបញ្ជាក់ជាថ្មី)

អ្នករងរបួសត្រូវបានជួយសង្គ្រោះនិងនាំទៅកាន់មន្ទីរពេទ្យបាងផល​ និងកន្លែងក្បែរនោះ។

អ្នកស្លាប់និងអ្នករងរបួសទាំងអស់ជានិស្សិតនៃមហាវិទ្យាល័យបច្ចេកទេសស៊ីសាកេត ដែលមកហាត់នៅខេត្តសាមុតប្រាកាន៕
ប្រភពពី៖ ប្រទេសថៃ