ក្លឹមអ្នកមានបុណ្យ Barcelona ឈ្នះ Villarreal ២-១ តែរបួសកីឡាករឆ្នើមម្នាក់ !

1968

(អេស្ប៉ាញ)៖ ក្រុមអ្នកមានបុណ្យ FC Barcelona បានយកឈ្នះ Villarreal ២-១ នាយប់មិញនេះនៅ La Liga ស្របពេលដែល កីឡាករខ្សែប្រយុទ្ធពាក់លេខ១០ Lionel Messi បានរងរបួសភ្លៅជាថ្មី នៅកីឡដ្ឋាន Camp Nou ។

២គ្រាប់ជ័យជម្នះរបស់ Barcelona ពីការធ្វើបានសម្រេចដោយកីឡាករ Antoine Griezmann នៅនាទីទី៦ ដែលជាគ្រាប់បាល់ទី៣ របស់កីឡាករសញ្ជាតិបារាំងរូបនេះ មុនពេលមិត្តរួមក្រុម Arthur រកបានគ្រាប់នាំមុខទី២ នៅនាទីទី១៥ និង Cazorla រកបានតែ ១គ្រាប់ឲ្យក្រុមភ្ញៀវ Villarreal នៅនាទីទី៤៤ ប៉ុណ្ណោះ។

ចំណែក​ឯ កីឡាករខ្សែប្រយុទ្ធស្នូល Lionel Messi មានបញ្ហារបួសភ្លៅជាថ្មីទៀត បន្ទាប់ពីទើបជាសះស្បើយពី បញ្ហារបួសក្រលៀន និងចូលលេងបាន ២ប្រកួតប៉ុណ្ណោះរដូវកាលថ្មីឆ្នាំ២០១៩-២០២០ ពោលគឺនៅពេល Barcelona លេងស្មើ ០-០ ទល់នឹងម្ចាស់ផ្ទះ Borussia Dortmund នៅ UEFA Champions League និងយប់មិញនេះ ត្រូវប្តូរ ចេញវិញនៅដើមវគ្គទី២ ក្នុង La Liga។

ការចូលលេងមិនពេញម៉ោងយប់មិញនេះដែរ បានធ្វើឲ្យកីឡាករអន្តរជាតិអាហ្សង់ទីន Messi ចូលលេងបាន ៤០០ប្រកួតនៅ La Liga ក្នុងក្លឹប FC Barcelona គិតចាប់តាំងពីបានចូលរួមជាមួយក្លឹបស្ថិតនៅតំបន់ Catalan មួយនេះកាលឆ្នាំ២០០១ កន្លងទៅ៕