បើពិតមែនល្អណាស់! អភិបាលខេត្ត​សៀមរាប​មាន​គម្រោង​រៀបចំ​«​ថ្ងៃ​ខ្មែរ​» ស្លៀកពាក់​ប្រពៃណី​ដើរលេង​ក្នុង​ក្រុង

1720

(សៀមរាប​)៖ អភិបាលខេត្ត​សៀមរាប បាន​បង្ហើប​ពី​គម្រោង​រៀបចំ «​ថ្ងៃ​ខ្មែរ​» ដោយ​កំណត់​យក​ថ្ងៃ​ណាមួយ​សម្រាប់​រៀបចំ​ពិធី​នេះ​។ លោក ទៀ សីហា ពន្យល់ថា ថ្ងៃ​ខ្មែរ​គឺ​មានន័យថា ស្លៀកពាក់ តែងខ្លួន​បែប​ប្រពៃណី​ខ្មែរ ដើរលេង​ក្នុង​ក្រុង​ឬ​តាម​បណ្ដា​ស្រុក​ផ្សេង​។​ល​។

លោក​អភិបាលខេត្ត​មិនទាន់​បញ្ជាក់​ពី​ការ កំណត់​យក​ថ្ងៃ​ណាមួយ​សម្រាប់​រៀបចំ​កម្ម​វិធី គ្រាន់តែ​លោក​ថា ថ្ងៃ​ខ្មែរ​នឹង​បំផុស​ចលនា​ឲ្យ​ស្រឡាញ់​ប្រពៃណី​ខ្មែរ ពិសេស​ខេត្តសៀមរាប​ដែលជា​ខេត្ត​វប្បធម៌​។ ជាមួយគ្នា​នោះ លោក ទៀ សីហា ក៏​ត្រៀម​ស្លៀក​ក្បិន​សម្រាប់​ថ្ងៃ​នោះដែរ​។​

Loading...