គួរស្វែងយល់!! ហេតុអ្វីបានជាមនុស្សមួយចំនួនសម្រុកទៅទិញដី ជាជាងទិញផ្ទះ ឬសម្ភារៈមានតម្លៃផ្សេងៗទៀត?

514

(ភ្នំពេញ)៖ ការទិញលក់-ដី មិនមែនជារឿងថ្មីទេសម្រាប់ប្រជាជនកម្ពុជាក្នុងការបង្កើតលុយ ព្រោះអីវាអាចផ្តល់ប្រាក់ចំណេញខ្ពស់ ហើយហនិភ័យក្នុងការខាតបង់ ក៏មានតិចផងដែរ។ មានកត្តាជាច្រើនដែលញ៊ាំងអោយ ការវិនិយោគទៅលើដីវាល្អ ជាជាងយកទៅដាក់ហ៊ុន ឬទៅចងការប្រាក់អោយគេ ដែលមានដូចជា ៖

១.តម្រូវការផ្ទះសំបែងកំពុងកើនឡើងខ្ពស់

ទីក្រុងភ្នំពេញ ក៏ដូចជានៅតាមបណ្តាទីរួមខេត្តផ្សេងទៀតកំពុងតែមានភាពតូចចង្អៀត និងកកកុញ ហេតុដូច្នេះហើយបានជា តម្រូវការគេហដ្ឋានថ្មីកំពុងតែកើនឡើងខ្ពស់។ អ្នកអាចពិនិត្យមើលតំបន់ជុំវិញទីក្រុងភ្នំពេញបានថា គម្រោងលំនៅដ្ឋានជាច្រើន កំពុងពង្រីក ដែលមានដូចជាគម្រោង បូរីប៉េងហួត បូរីពិភពថ្មី ឡេង ណាវ៉ាត់ត្រា Chipmong Land … ជាដើម។ ហើយដោយសារ ទីក្រុងភ្នំពេញកំពុងតែធ្វើការផ្លាស់ប្តូររចនាបថសម្ព័ន្ធទីក្រុងថ្មីនោះ ដីនៅជាយៗក្រុងកំពុងត្រូវប៉ាន់ខ្ពស់។ ជាឧទាហរណ៍ ប្រសិនបើអ្នកមានដីមួយដុំជាយក្រោយកាលពីប្រាំឆ្នាំមុន ឥលូវអាចចំណេញ បួន ប្រាំដង ឥណោះ។

លទ្ធផល​រូបភាព​សម្រាប់ Chipmong Land

Loading...

២.កម្ពុជាកំពុងមានការវិនិយោគខ្លាំង

ក្រៅពីមានការវិនិយោគខ្លាំង ពីសំណាក់វិនិយោគិន នៅក្នុងស្រុកនោះ ប្រទេសកម្ពុជាក៏កំពុងមានការវិនិយោគខ្លាំង ពីក្រៅស្រុកផងដែរ។ ដីកំពុងត្រូវប៉ាន់ខ្ពស់ សម្រាប់យកទៅធ្វើរោងចក្រ ក្រុមហ៊ុន តំបន់កម្សាន្តជាដើម ជាក់ស្តែងស្រាប់ដូចនៅកំពុងសោម ដែលដីខ្លះមានតម្លៃហក់ខ្ពស់ដល់ទៅជាង 100 ដងឥណោះ។

៣.សេ្ថរភាពសេដ្ឋកិច្ច និងនយោបាយ

តម្លៃដី និង ផ្ទះ មានទំនាក់ទំនងខ្លាំងជាមួយស្ថានភាពសេដ្ឋកិច្ច និង នយោបាយ។ ដោយសារស្ថានភាពនយោបាយ និង សេដក្ឋកិច្ចនៅកម្ពុជា នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះមានភាពវិជ្ជមានខ្ពស់ ហេតុដូច្នេះហើយ ការវិនិយោគលុយទៅដាក់ លើដី មានហនិភ័យទាបប៉ុណ្ណោះ។

Loading...