ពូជអ្នកលេងដាវស៊ាំម៉ូរ៉ៃ ជិះម៉ូតូដេញកាប់គ្នា បង្កការភ្ញាក់ផ្អើល នៅផ្លូវជាតិលេខ៥ លទ្ធផលចុងក្រោយគឺ……….

1259

(ពោធិ៍សាត់): មានករណីក្មេងទំនើង២ក្រុម មានគ្នាប្រហែល ២០នាក់ ជិះម៉ូតូជាច្រើនគ្រឿង ដោយកាន់ដាវស៊ាំម៉ូរ៉ៃ ដេញកាប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ និង២០នាទីយប់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៩ លើដងផ្លូវជាតិលេខ៥ ក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ។

ភ្លាមៗផងដែរ កម្លាំងសមត្ថកិច្ច បានធ្វើការអន្តរាគមន៍ ឃាត់ខ្លួនបានចំនួន ៧នាក់ ដោយដកហូតវត្ថុតាងដូចជា​៖ ដាវស៊ាំម៉ូរ៉ៃ ៣ដើម និង ច្រវាក់១ខ្សែ និងម៉ូតូចំនួន ៧គ្រឿង។

ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕