ការបបោសអង្អែលមុនពេលរួមភេទ… សំខាន់យ៉ាងណា??

4474

(សុខភាព)៖ ប្រសិនបើចង់ទម្លុះទៅដល់អារម្មណ៍ចំណុចសុខស្រួលបំផុត ក្នុងការរួមភេទរឿងដែលសំខាន់បំផុតគឺការ ជម្រុញខាងផ្លូវកាយ ឬការបបោសអង្អែលនោះឯង។ រាងកាយរបស់របស់ស្ត្រីមានតំបន់ មានចំណូចស្រៀវស្រើបគ្រប់កន្លែង មិនថាគ្លីតូរីសឬ ចំណុចសម្រើបនានា អាចបង្ករឲ្យកើតតម្រូវការផ្លូវភេទបាន ប្រសិនបើមានការប៉ះពាល់។

ដោយហេតុនេះហើយ ទើបខណៈពេលរួមភេទការបបោសអង្អែលលួងលោមមានភាពសំខាន់យ៉ាងខ្លាំង។ តាមការស្រាជ្រាវរកឃើញថា ការបបោសអង្អែលលួងលោមមុនពេលរួមភេទ បើកាន់តែធ្វើយូរប៉ុនណាអត្រានៃភាពស្រណុកសុខស្រួលកំពូល កាន់តែខ្ពស់តាមនោះដែរ។

ចំណុចនេះមានភាពសំខាន់សម្រាប់ការមានភេទសម្ព័ន្ធរបស់អ័ម៉ូនវ័យចំណាស់ ពីព្រោះថាក្រោយ បុរសឈានដល់វ័យចំណាស់ហើយនោះ ទោះបីមិនបាញ់ទឹកកាមក៏អាចឈានដល់ចំណុចស្រួលកំពូលបាន។

ចំណែកស្ត្រីវិញទោះបីគ្លីតូរីសឬគ្រាប់ល្មុតមិនត្រូវបានប៉ះពាល់ឬអវៈយវៈរបស់បុរសមិនបានស៊ក បញ្ចូលទៅក្នុងរន្ធយោនីក៏អាចកើតអារម្មណ៍តម្រូវការផ្លូវភេទបានដែរដោយការបបោសអង្អែលលួងលោមនោះឯង៕