ចិនបញ្ជូនគណះប្រតិភូចូលរួមកិច្ចពិភាក្សាពាណិជ្ជកម្មនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ  

736

ប៉េកាំង ៖ យោងតាមការការចេញការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៩ នេះបានឲ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Liao Min បានដឹកនាំប្រតិភូអនុរដ្ឋមន្រ្តីចិន ដើម្បីចូលរួមពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅទីក្រុងវ៉ាស៊ីនតោននៅក្នុងសប្តាហ៍នេះ ។

សារព័ត៌មានស៊ីន ហួ វានរាយការណ៍ថា កិច្ចប្រជុំនេះធ្វើឡើងតាមការអញ្ជើញរបស់សហរដ្ឋអាមេរិក។

សូមរំលឹកផងដែរថា សហរដ្ឋអាមេរិក និងប្រទេសចិន បានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មអស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយប្រទេសទាំងពីរបានដំឡើងពន្ធលើទំនិញរបស់គ្នាទៅវិញទៅមកដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ឆ្លើយតបនឹងការតំឡើងពន្ធប្រទេសចិនបាននិយាយនៅថ្ងៃទី ២៣ ខែសីហាថាខ្លួននឹងអនុវត្តពន្ធថ្មីចន្លោះពី ៥% ទៅ ១០% លើទំនិញមានតម្លៃ ៧៥ ពាន់លានដុល្លារពីសហរដ្ឋអាមេរិក។ បន្ទាប់មកប្រធានាធិបតីដូណាល់ត្រាំបានគំរាមដំឡើងពន្ធលើផលិតផលចិនទាំងអស់នៅដំណាច់ឆ្នាំនេះ។

ទោះបីជាយ៉ាងណាក៏ដោយ មួយរយះចុងក្រោយនេះ កម្តៅក្នុងសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានថយចុះ ទីក្រុងវ៉ាស៊ីនតោន ក៏បានយល់ព្រមពន្យាពេលការដំឡើងពន្ធលើទំនិញចិនដែលមានតម្លៃ ២៥០ ពាន់លានដុល្លារផងដែរ ៕

Loading...