ផ្លូវ​ជាតិ​លេខ​៤​ទៀត​ហើយ រថយន្ត​ពីរ​គ្រឿង​បុក​គ្នា មួយខ្ទេចមុខ មួយទៀត​ផ្ងារជើង​

696

ស្រុកកំពង់សិលា៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៍ត្រអុីពាក់ស្លាកលេខ ខ ភ ម ៣.៨២៧៩ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញលុះមកដល់ចំនុចខាងលើបានបុកជាមួយរថយន្តមួយគ្រឿងម៉ាកហាន់ដាយពណ៍ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ មាជ បាន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិក្រាំងក្តី ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទឹសដៅបញ្ជាសគ្នា។

ហេតុការណ៍​នេះ​កើតឡើង​នៅវេលាម៉ោង១២:២០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ចន្លោះបង្គោលគីឡូម៉ែត្រ ១៥៤»១៥៥ ស្ថិតក្នុងភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ហេតុការណ៍នេះបណ្តាលឲ្យរថយន្តខូចខាតទាំងពីរ តែមិនបណ្តាលឲ្យរងរបួសអ្វីទេ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តនីសាន់បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នកំលាំង អហ ស្នាក់ការ៤០២ សហការជាមួយអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ការពារនៅកន្លែងកើតហេតុ រីឯរថយន្តទាំងពីររង់ចាំរថយន្តស្ទូចមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដោះស្រាយតាមនិតិវិធី ៕

Loading...

Loading...