ពិតជាថ្នាក់ដឹកនាំល្អមែន! ប្រជាពលរដ្ឋឆាតទៅសុំអង្វរ លោក គួច ចំរើន កុំបណ្តេញសត្វឆ្កែចេញពីកោះរ៉ុង ស្រាប់តែលោកតបវិញថា ………..

882

(ហ្វេសប៊ុក)៖ រដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម បានចេញសេចក្តីប្រកាសហាមប្រជាពលរដ្ឋនៅភូមិកោះតូច និងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ចិញ្ចឹមសត្វឆ្កែ ដោយរដ្ឋបាលសង្កាត់ពិនិត្យឃើញថា កន្លងមកមានភ្ញៀវទេសចរណ៍ធ្លាប់បានរងគ្រោះដោយសារសត្វឆ្កែខាំ ។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលសង្កាត់កោះរ៉ុង ចុះថ្ងៃទី២ ខែកញ្ញា បញ្ជាក់ថា ប្រជាពលរដ្ឋត្រូវយកសត្វឆ្កែចិញ្ចឹមរបស់ខ្លួនចេញពីកោះជាបន្ទាន់ ដោយរដ្ឋបាលសង្កាត់ ទុករយៈពេលឱ្យ៣០ថ្ងៃ រាប់ចាប់ពីថ្ងៃទីជូនដំណឹង បើមិនដូច្នោះ រដ្ឋ​បាលសង្កាត់ នឹងចាត់វិធានការចាប់យកសត្វឆ្កែដោយគ្មានការតវ៉ា ។

ក្រោយចេញសេចក្ដីប្រកាសនេះ មាន​ផ្ទុះ​ការ​រិះគន់​ជាខ្លាំងពីអ្នកស្រឡាញ់សត្វចិញ្ចឹម ក៏ដូចជាអ្នកប្រើបណ្ដាញសង្គមនៅកម្ពុជា ដោយ​ពួក​គេ​យល់​ថា ​ ការដាក់ចេញនូវវិធានការនេះពិតជាហួសហេតុ មិនអាចទទួលយកបានពទេ ។

ក្នុងនោះមានម្ចាស់​គណនី​ហ្វេសប៊ុកម្នាក់បានឈែតទៅសួរក្នុងផេកឯកឧត្ដម គួច ចំរើន អភិបាល​ខេត្ត​ព្រះ​សីហនុថា ៖ សូមលោកពូអនុគ្រោះផង ក្មួយសុំមិនយល់ស្របដែលត្រូវបណ្ដេញឆ្កែចេញពីកោះទេ សូមលោកពូអាណិតពួកវាផង បើត្រូវបណ្ដេញចេញ តើពួកវាត្រូវទៅនៅទីណា បានចំណីពីណា? វាត្រូវការផ្ទះត្រូវការម្ចាស់ សូមលោកពូពិចារណាម្ដងទៀត ។

ក្រោយទទួលសាររៀបរាប់ពីក្ដីស្រឡាញ់ ចំពោះសត្វឆ្កែ ស្រាប់តែអភិបាលចខេត្តព្រះសីហនុតបថា «បានណែនាំរួចហើយ តែចិញ្ចឹម​ត្រូវ​គ្រប់​គ្រង ​ចងខ្សែ ឬ ដាក់ទ្រុង ឆ្កែខាំត្រូវទទួលខុសត្រូវ» ។

ការតបបែបនេះមានន័យថា ឯកឧត្ដម អនុញ្ញាតឱ្យប្រជាពលរដ្ឋចិញ្ចឹមឆ្កែនៅលើកោះរ៉ុង តែត្រូវគ្រប់គ្រងឱ្យបានល្អ ជៀសវាង​បង្ក​គ្រោះ​ថ្នាក់​ដល់​ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ៕