អគ្គី​ភ័យ​ឆាបឆេះ​ សំណង់​ដែក​ប្រក់​ស័ង្កសី​មួយ​កន្លែង​ នៅ​តាម​បណ្តោយ​ផ្លូវ​ហាណូយ​ ខណ្ឌ​សែន​សុខ​

427

(ភ្នំពេញ) ៖ កាលពីវេលាម៉ោង១៧និង២០នាទីល្ងាចថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៩ មានគ្រោះអគ្គិភ័យមួយបានកើតឡើងឆាបឆេះផ្ទះស្តុកម៉ាស៊ីនត្រជាក់ចាស់ៗសំរាប់ជួសជុលយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់នៅចំណុចផ្ទះស្តុកម៉ាស៊ីត្រជាក់ចាស់ៗទុកសំរាប់ជួសជុលមួយកន្លែងតាមបណ្តោយផ្លូវភ្នំពេញហាណូយ ចំណុចមុខ(អតីត ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា) សង្កាត់ទឹកថ្លា ខណ្ឌទួលសែនសុខ។

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​ទីតាំង​ឈ្មោះ​៖​ ម្ចាស់​ឈ្មោះ​ តុង​ ធូ​ ភេទ​ប្រុស​ អាយុ​ 83​ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ ។​

ទំហំនៃការខូចខាតខូច៖​ សំណង់​ដែក​ ប្រក់​ស័ង្កសី​ ទំហំ​ 08​ម៉ែត្រ​ x​ 10​ម៉ែត្រ​ ។​ ឆេះ​រថយន្ត​ចំនួន​ 01​គ្រឿង​ គ្រឿង​ម៉ាស៊ីនត្រជាក់​អស់​មួយ​ចំនួន​ និង​មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​ឡើយ​ ។​

​រថយន្ត​អគ្គិភ័យ​ដែល​ចូលរួម​ពន្លត់​រួម​មាន​៖​ រថយន្ត​កា​រិ​.​អគ្គិភ័យ​ ចំនួន​ 15​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​ 15​ឡាន​ ស្មើនឹង​ 60​ម៉ែត្រគូប​ ។​ រថយន្ត​ជំនួយ​ក្រសួងមហាផ្ទៃ​ចំនួន​ 01​គ្រឿង​មិន​បាន​ប្រើប្រាស​ទឹក​ ។​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​ 04​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​ 02​ឡាន​ ស្មើនឹង​ 08​ម៉ែត្រគូប​ ។​ រថយន្ត​ក្រុមហ៊ុន​ OCIC​ ទីក្រុង​កោះ​ពេជ្រ​ចំនួន​ 02​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​ 02​ឡាន​ស្មើនឹង​16​ម៉ែត្រគូប​ ។​ រថយន្ត​ក្រុមហ៊ុន​ OCIC​ ទីក្រុង​ជ្រោយចង្វារ​ចំនួន​ 04​ឡាន​ ប្រើប្រាស់​ទឹក​អស់​ចំនួន​ 04​ឡាន​ ស្មើនឹង​ 35​ម៉ែត្រគូប​ ។​ រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​ 01​ឡាន​ ប្រើប្រាស់​ទឹក​អស់​ចំនួន​ 01​ឡាន​ ស្មើនឹង​ 06​ម៉ែត្រគូប​ ។​ អគ្គិភ័យ​ត្រូវ​បាន​ពន្លត់​ចប់​ នៅ​ម៉ោង​ ០៦​និង​៤០​នាទី​ ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ៕