លោក Honda ៖ «​កម្ពុជា​ស្ថិត​នៅ​ដំណាក់​កាល​ដំណើរ​ការ​នៅ​ឡើយ​ទេ អរគុណ​សម្រាប់​អ្នក​គាំទ្រ ៥៥ ០០០​នាក់ » !

895

(កីឡា)៖ ការប្រកួតកាលពីម្សិលមិញ ទោះបីគោព្រៃចាញ់ បារ៉ែន​ ១- ០ក្តី ក​ម្ពុជាក៏​បាន​បង្ហាញ​ទម្រង់​លេង​ល្អ ​ធ្វើ​ឱ្យ Honda ​អ្នក​ចាត់ការ​ពេញ​ចិត្ត ​និងអ្នកគាំទ្រកម្ពុជា ស្ទើរ​តែ​១​ប្រទេស​ស្ងើច​សរសើរ​ជាមួយ​ទម្រង់​លេង​ល្អ​ផង​ដែរ។

ជាមួយ​ការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​នេះ អ្នក​ចាត់ការ​សញ្ជាតិ​ជប៉ុន ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា ​«កម្ពុជា​ស្ថិត​នៅ​ដំណាក់​កាល​ដំណើរ​ការ​នៅ​ឡើយ​ទេ។ អរគុណ​សម្រាប់​អ្នក​គាំទ្រ ៥៥ ០០០​នាក់​»

សូមបញ្ជាក់ថា កាលប្រកួតពីម្សិលមិញជាមួយក្រុមបារ៉ែន កម្ពុជា ​បាន​បង្កើត​កំណត់ត្រា​មួយ ​ដោយ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ការ​ប្រកួត​នៅ​យប់មិញ​រហូត​ដល់​៥៥ ០០០​នាក់​ច្រើន​ជាង​គេ​បំផុត​ក្នុង​តំបន់៕