សាហាវណាស់! ចិនមួយក្រុមព្រួតវាយបុរសជនជាតិចិនម្នាក់​ នៅផ្ទះសំណាក់​ដំរីធំ! (មានវីដេអូ)

708

(ភ្នំពេញ)៖ នៅវេលាម៉ោង​ ១៥និង០០នាទី​ថ្ងៃ​ទី​១០​ កញ្ញា​ ២០១៩ មានករណីហឹង្សាមចិនវាយចិនគ្នាឯង (វាយរុញបញ្ចូលរថយន្ត​ បណ្តាល​ឲ្យ​បាក់​ក្តោង​ច្រមុះ​ និងប៉ោងភ្នែកឆ្វេង) បង្កឡើងដោយ​ជន​សង្ស័យ​ចំនួន​៤​ ស៊ីវិល​ ប្រដាប់ដោយ​ដៃ​ មធ្យោបាយ​បាយ​ រថយន្តម៉ាក​RX300 ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​ 2A-6881 នៅផ្ទះសំណាក់​ដំរីធំ ស្ថិតនៅចំណុច​មុខ​ផ្ទះ​សំណាក់​ដំរី​ធំ​ ស្ថិតភូមិក្បាល​ដំរី​២​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

ជនសង្ស័យ: ទី១ឈ្មោះ​ XU YoanYoan ភេទ​ប្រុស​អាយុ​៣៤ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរធ្វើនៅកាស៊ី​ណូ​ ។ ទី២ឈ្មោះ​ Zhan Bin. ភេទ​ប្រុស​អាយុ​៣៧ឆ្នាំ​ ជនជាតិ​ចិន​ ធ្វើ​ការ​នៅ​កាស៊ីណូ​។ ទី​៣ឈ្មោះ​ Zhuqing Wu. ភេទ​ប្រុស​អាយុ​៣០ឆ្នាំ​ជនជាតិ​ចិន​ មុខរបរធ្វើការ​ក្រុមហ៊ុន​។ ទី​៤ឈ្មោះ​ Zhan Liming. អាយុ​២៥ឆ្នាំ​ ជនជាតិ​ចិន​ ធ្វើ​ការ​នៅ​កាស៊ីណូ​ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជន​រងគ្រោះ​ឈ្មោះ​ Chi Fuming ភេទ​ប្រុស​អាយុ​២៧ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ទេសចរណ៍​ ស្នាក់​នៅ​ផ្ទះ​សំណាក់​ខាយសាន​ តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ភូមិ​ក្បាល​ដំរី​២​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ដោយទទួលរងការបាក់​ក្តោង​ច្រមុះ​និងប៉ោងភ្នែកឆ្វេង បែកមាត់ចេញ​ឈាម​។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន បន្តតាមនិតិវិធី៕