គ្រូជម្រើសជាតិ បារ៉ែន សរសើរកម្ពុជាថា ជាក្រុមមួយដែលល្អមែនទែន និងកំពុងមានការអភិវឌ្ឍន៍

963

(ភ្នំពេញ)៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​ចាញ់​ក្រុម​បារ៉ែន​ក្នុង​លទ្ធផល ១-០ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022 ​នៅ​មុន​នេះ​។

បន្ទាប់ពីចប់ការប្រកួតនេះ គ្រូបង្វឹកក្រុមជម្រើសជាតិបារ៉ែន Helio Sousa បានថ្លែងក្នុងសន្និសីទសារព័ត៌មានដោយបានលើកឡើងថា «ពួកយើងសប្បាយចិត្តដែលបានរកបាន៣ពិន្ទុនៅក្នុងប្រកួតនេះ ហើយពួកយើងមានឪកាសច្រើនតែការសម្រេចទីបានតែ១គ្រាប់។»

លោក Helio Sousa បានបន្ថែមទៀតថា «កម្ពុជា គឺក្រុមមួយដែលល្អមែនទែន ជាក្រុមមួយដែលកំពុងមានការអភិវឌ្ឍន៍ ដោយពួកគេព្យាយាមលេងបាល់ រក្សាបាល់ តែទោះបីជាយ៉ាងណាក៏ដោយ ពួកយើងបានព្យាយាមកែប្រែស្ថានភាពបាន»

សូមបញ្ជាក់ថា ឆ្លងកាត់២ប្រកួតកន្លងមកនេះ ក្រុមគោព្រៃកម្ពុជា បានទទួលលទ្ធផល ស្មើ១ ជាមួយក្រុមហុងកុង និងបានចាញ់មួយប្រកួតជាក្រុមបារ៉ែន កាលពីយប់មិញនេះ ។ បច្ចុប្បន្ន កម្ពុជាកំពុងឈរចំនាត់ថ្នាក់លេខ៤ ក្នុងពូល C ​វគ្គជម្រុះ World Cup 2022 ដោយមាន១ពិន្ទុក្នុងដៃ៕