សម្តេចនាយករដ្ឋមន្ត្រី​ ៖ “ចំណូលបានពីប្រេង នឹងយកទៅប្រើប្រាស់លើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងទិសដៅកំណើនសេដ្ឋកិច្ច”

241

(ភ្នំពេញ)៖ តាមរយៈ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ចំណូលបានពីប្រេង នឹងយកទៅប្រើប្រាស់លើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងទិសដៅកំណើនសេដ្ឋកិច្ច”។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការលើកឡើង នៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន ក្នុងនោះមានដូចជា៖ ១៖ ការធានារបស់រាជរដ្ឋាភិបាលសម្រាប់គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ពីប្រទេសឡាវ។ ២៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ ២.១៖ កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង ២.២៖ កិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខណ្ឌសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ៕