រំភើបណាស់! សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ IPad សំរាប់សិស្ស-និស្សិតជាប់និទ្ទេស A ម្នាក់មួយ

218

(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកញ្ញានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីមកបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “សម្តេចនាយករដ្ឋមន្ត្រី បញ្ជាឱ្យទិញ IPad សម្រាប់សិស្សជាប់និទ្ទេស A ម្នាក់មួយ“

សូមរំលឹកថា បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានចំនួន៧៩០៥២នាក់ ត្រូវជា៦៨.៦២ភាគរយ បើប្រៀបធៀបឆ្នាំ២០១៨ មានការកើនឡើង។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A មានចំនួន៤៤៣នាក់៕