អបអរសាទរ ! សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ជូនរថយន្ត១២០គ្រឿង សំរាប់ដឹកបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នាឪកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

216

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩​នេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ជូនរថយន្ត១២០គ្រឿង ទៅតាមបណ្ដាខេត្តមួយចំនួន ក្នុងកិច្ចជួយសម្រួលការធ្វើដំណើររបស់បងប្អូនជនរួមជាតិ ដោយឥតគិតថ្លៃ នៅពេលបុណ្យភ្ជុំបិណ្ឌខាងនេះ។

កិច្ចប្រតិបត្តិការនេះ គឺចាប់ផ្តើមមុនមួយថ្ងៃ រហូតដល់មួយថ្ងៃក្រោយបញ្ចប់បុណ្យភ្ជុំបិណ្ឌ។ ចំណែកឡានក្រុងក្នុងរាជធានីភ្នំពេញក៏បានដឹកជញ្ជូនដោយឥតគិតថ្លៃ៕