សម្តីចាក់ដោត ! លោក Honda ដាស់តឿនយុវជនកម្ពុជា «“បើ​ចង់​ផ្លាស់​ប្ដូរ​អ្វី​មួយ ​ត្រូវ​ចាប់​ផ្ដើម​ពី​ខ្លួន​ឯង​សិន”»

1000

(កីឡា)៖ ​អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​រូប​នេះ ​មាន​១​ឃ្លា ដើម្បី​ដាស់តឿន​យុវជន​ផង​ដែរ ​ដោយបង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក ​Honda ​បាន​និយាយ​ថា​៖ “បើ​ចង់​ផ្លាស់​ប្ដូរ​អ្វី​មួយ ​ត្រូវ​ចាប់​ផ្ដើម​ពី​ខ្លួន​ឯង​សិន។ រឿង​មួយ​ដែល​អ្នក​អាច​ផ្លាស់​ប្ដូរ​បាន គឺ​ខ្លួន​របស់​អ្នក។ ​គ្រប់​យ៉ាង​ត្រូវ​ចាប់​ផ្ដើម​ពី​ខ្លួន​ឯង”

គួររំលឹកថា បើ​ទោះ​ជា​ឆ្លង​កាត់​២​ប្រកួត នេះស្មើមួយ និងចាញ់មួយក្តី ប៉ុន្តែ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ជាមួយ​ទម្រង់​លេង​ក្រុម​ទាំង​មូល​ខ្លាំង ព្រោះ​លេងប្រកបដោយទំនុបចិត្ត ​និង​មាន​ក្បួន​ខ្នាត​ត្រឹមត្រូវ។ ​

ក្រោយ​ចប់​ការ​ប្រកួត​នោះ Honda ​ថែម​ទាំង​ប្រាប់​ឱ្យ​កីឡាករ​មាន​ជំហរ​រឹង​មាំ ​មិន​ត្រូវ​អន់​ចិត្ត ឬ​សោកស្ដាយ​ដែល​លេង​មិន​ឈ្នះ​គេ​នោះ​ទេ។ ក្រុម​ទាំង​មូល​ត្រូវ​មាន​មោទនភាព​លើ​ខ្លួន​ឯង ​ទើប​អាច​អភិវឌ្ឍ​សមត្ថភាព​ទៅ​មុខ​ទៀត​បាន៕