លោក Trump បណ្តាញតួនាទី John Bolton ទីប្រឹក្សាសន្តិសុខជាតិ ចេញពីតំណែង

1388

(អន្តរជាតិ)៖ ប្រធានាធិបតីសហរដ្ឋ លោក Donal Trump និយាយកាលពីថ្ងៃអង្គារ៍ (១០ កញ្ញា) ថា គាត់បានបណ្តេញទីប្រឹក្សាសន្តិសុខជាតិ John Bolton បន្ទាប់ពីមានការមិនចុះសម្រុង “យ៉ាងខ្លាំង” លើជំហរជាច្រើនរបស់គាត់ ជាការបញ្ចប់នូវមុខនាទីដ៏ចម្រូងចម្រាស់ ដែលត្រូវបានសំគាល់ដោយការមិនទៅមុខនៃគោលនយោបាយការបរទេសសហរដ្ឋ។

លោក John Bolton ត្រូវបានគេស្គាល់ថាជាអ្នករៀបចំអភិក្រមប្រកាន់តឹង ចំពោះគូសត្រូវនៃសហរដ្ឋ ក្នុងនោះមានអ៊ីរ៉ង់ កូរ៉េខាងជើង និងប្រធានាធិបតីវេណេហ្ស៊ូអេឡា នីកូឡា ម៉ាឌូរ៉ូ ក្រោមរដ្ឋបាលលោក ត្រាំម៍។

លោក Trump និយាយថា “ខ្ញុំបានជូនដំណឹងលោក John Bolton ហើយ កាលពីយប់ម៉ិញ ថា សេតវិមានលែងត្រូវការសេវាគាត់ហើយ” ក្នុងការបញ្ជូនសារពីរ។ គាត់និយាយថា “ខ្ញុំអរគុណលោក John Bolton ចំពោះសេវាការងាររបស់គាត់។ ខ្ញុំនឹងអោយឈ្មោះទីបករឹក្សាសន្តិសុខជាតិថ្មី នៅសប្តាហ៍ក្រោយ”។

លោក Trump និង John Bolton ត្រូវបានលេខាព័ត៌មាន សេតវិមាន Stephanie Grisham និយាយថា មានការមិនចុះសម្រុងលើបញ្ហាជាច្រើន។ ភាគច្រើន លោក Bolton ផ្តល់យោបល់ដល់ ប្រធានាធិបតី ប្រឹងនឹងជំនួបពិភាក្សាដែលគាត់គ្រោងធ្វើ ជាមួយ តាលីបង់ នៅទីសំរាក ខេម ដេវីដ ដើម្បីបញ្ចប់ការចរចាបញ្ចប់សង្គ្រាមនៅអាហ្វកានីស្ថាន។

លោក Bolton ក៏មិនយល់ស្របនឹងកាតហុចដៃទៅ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយគេចមិនចូលប្រជុំពីកូរ៉េខាងជើងកាលពីខែ មិថុនា ដោយទៅម៉ុងហ្គោលី ជួបមន្ត្រីនៅទីនោះទៅវិញ៕