កីឡាករ សៀង ចន្ធា ចេញទៅជប៉ុន ម៉ោង ១១៖៥០នាទី ទាំងយប់ ក្រោយកម្ពុជា ចាញ់បារ៉ែន ១-០

372

(ភ្នំពេញ)៖ យោងតាមគណនេយ្យផេកហ្វេសប៊ុក របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាមុននេះបន្តិចបានឲ្យដឹងថា យុវជនមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី សៀង ចន្ធា ធ្វើដំណើរទៅប្រទេសជប៉ុនយប់នេះ ដើម្បីចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍នៅក្លឹប Vegalta Sendai ដែលជាក្លឹបនៅលីគកំពូលទី១ របស់ជប៉ុនដែល នឹងប្រព្រឹត្តចាប់ពីថ្ងៃទី ០៩ដល់ ថ្ងៃទី២៥ ខែកញ្ញា ២០១៩ នេះ។

សូមបញ្ជាក់ កីឡាករវ័យក្មេង សៀង ចន្ធា បានបង្ហាញខ្លួនលើទីលានជាង ៥០នាទី ក្នុងការប្រកួតដ៏តានតឹង ដែលក្រុមជម្រើសជាតិកម្ពុជា បានរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិបារ៉ែន ដោយលទ្ធផល ១-០ នាព្រលប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅលើទីលានពហុកីឡដ្ឋានជាតិ ៕