កុំឲ្យព្រហើន រដ្ឋបាលក្រុងព្រះសីហនុ ចុះចាប់យកម៉ូតូ ម៉ូតូកង់៣ និងរថយន្ត ដែលចតគ្មានសណ្តាប់ធ្នាល់ចតលើដងផ្លូវសាធារណៈ

1366

(ព្រះសីហនុ)៖ តាមគណនីហ្វេសប៊ុករបស់រដ្ឋបាលក្រុមព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋបាលក្រុងព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារលើក្រុងព្រះសីហនុ ចាប់យកម៉ូតូបានចំនួន ១៨គ្រឿង ម៉ូតូកង់បីមួយគ្រឿង និងរថយន្តចំនួនមួយគ្រឿង ដែលអាជ្ញាធរអះអាងថា ចតអនាធិបតេយ្យលើផ្លូវ យកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុបណ្តោះអាសន្ន បន្តនីតិវិធីច្បាប់ ៕