អបអរសារទេ! លោក គួច ចំរើន នឹងផ្តល់ម៉ូតូមួយគ្រឿន និងថរិកា 1000$ ជូនជ័យលាភីសិស្សប្រឡងជាប់និទ្ទេស A ចំនួន១៣នាក់

1512

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញបើកកញ្ចប់លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០១៩ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តនឹងរៀបចំធ្វើពិធីអបអរសាទរ និងជូនរង្វាន់ដល់ជ័យលាភី សិស្សប្រឡងជាប់និទ្ទេស A ទាំង១៣នាក់ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅ វិទ្យាល័យក្រុងព្រះសីហនុ ក្នុងនោះសិស្សជាប់និទ្ទេស A ម្នាក់ៗ ទទួលបានម៉ូតូ ១គ្រឿង និងថវិកា ១,០០០ដុល្លា ។

កាលពីកន្លងទៅ លោក គួច ចរើន បានមានប្រសាសន៍ថាតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា៖ «ខ្ញុំបន្តការអំពាវនាវដល់ក្មួយៗនៅខេត្តព្រះសីហនុ ដែលជាបេក្ខជនមានចំនួន១៥១៧នាក់ បើ​តាមខ្ញុំចាំមិនខុសទេ ទាំងអស់គ្នានឹងគឺថាសូមឲ្យខំប្រឹងប្រែងឲ្យបាននិទ្ទេស​ A បើបាននិទ្ទេសគឺខ្ញុំបានសន្យារួចហើយថា ខ្ញុំនឹងផ្តល់ម៉ូតូមួយគ្រឿង និងថវិកាចំនួន១០០០$ ដល់ក្មួយៗដែលប្រឡងជាប់និទ្ទេស A នៅខេត្តព្រះសីហនុ»៕