តួកគី និង អាមេរិក ចាប់ផ្តើមដើរល្បាតលើដីរួមគ្នា ក្នុងប្រទេសស៊ីរីខាងជើង

4540

(អន្តរជាតិ)៖ កាលពីថ្ងៃអាទ្យនេះ ប្រទេសតួកគី និង អាមេរិក បានចាប់ផ្តើមល្បាតលើដីរួមគ្នានៅក្នុងតំបន់សុវត្ថិភាព ក្នុងប្រទេសស៊ីរីខាងជើង ដែលអមដោយយន្តហោះគ្មានមនុស្សបើក ( UAVS )។

យន្តហោះគ្មានមនុស្សបើក ( UAVS )
Loading...

កងកម្លាំងប្រដាប់អាវុធតួកគី នឹងបុគ្គលិក សហរដ្ឋអាមេរិក បានចាប់ផ្តើមការល្បាតរួមគ្នានៅលើដីជាលើកដំបូងនៅក្នុងរង្វង់វិសាលភាព សកម្មភាពធ្វើឱ្យងាយស្រួលតំបន់សុវត្ថិភាព ក្នុងប្រទេសស៊ីរីខាងជើងនិងខាងកើតពីហ្វ្រាត ដែលចូលរួមដោយរថយន្តនៅលើដីនិង UAVS នៅលើផ្នែកខាងស៊ីរីក្នុងភាគខាងត្បូង Akcakale (សង្កាត់របស់តួកគី) ។ ការល្បាតរួមគ្នានេះ គឺជាផ្នែកនៃកិច្ចព្រមព្រៀងគ្នាមួយដែលបានសម្រេចកាលពីថ្ងៃទី៧ ខែសីហា រវាងស័ម្ពន្ធមិត្តណាតូទាំងពីនេះ ដើម្បីបង្កើតតំបន់សុវត្ថិភាពមួយ ព្រមទាំងធ្វើការអភិវឌ្ឍច្រករបៀងសន្តិភាពមួយនៅក្នុងប្រទេសស៊ីរីភាគខាងជើង ដែលនឹងដោះស្រាយនូវកង្វល់របស់ក្រុងអង់ការ៉ាអំពីក្រុមឃឺដ មួយដែលត្រួតត្រាទឹកដីនោះ ។

កិច្ចព្រមព្រៀងនេះ សង្ឃឹមទុកក្នុងចិត្តថា នឹងមានការដកកងឯកភាពការពារប្រជាជនឆ្ពោះ ទៅខាងត្បូងតំបន់សុវត្ថិភាព។តំបន់សុវត្ថិភាពនេះ ក៏នឹងជួយសម្រួលផងដែរ ដល់ការវិលត្រឡប់ពួកជនភៀស ខ្លួនស៊ីរីដែលបច្ចុប្បន្នរស់ នៅក្នុងប្រទេសតួកគីទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ៕

Loading...