គ្រោះរញ្ជួយដីកម្រិត ៥.៤ រិចទ័រនៅខេត្តស៊ីឈួនភាគនិរតីប្រទេសចិន បានសម្លាប់មនុស្សម្នាក់ និងមនុស្ស ៦៣រងរបួស

4044

(ចិន)៖ គ្រោះរញ្ជួយដីកម្រិត ៥.៤ រិចទ័រនៅខេត្តស៊ីឈួនភាគនិរតីប្រទេសចិនបានសម្លាប់មនុស្សម្នាក់ និងមនុស្ស ៦៣ នាក់ផ្សេងទៀតរងរបួស នេះបើតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ។

គ្រោះរញ្ជួយដីនេះ បានវាយប្រហារមកលើតំបន់ Weiyuan ក្នុងទីក្រុង Neijiang នៅម៉ោង ៦ និង ៤២ នាទីព្រឹកថ្ងៃអាទិត្យ ព្រមទាំងបានប៉ះពាល់ទៅដល់តំបន់ចំនួន ៦៣ ផ្សេងទៀតផងដែរ ។ ចំនួនប្រជាជនក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីបានកើនឡើងដល់ ១០,៨៨៣នាក់ ដោយមានប្រជាជនចំនួន ២,៤១៧ នាក់ត្រូវបានផ្លាស់ប្តូរ ទីលំនៅ ។ ខណៈ លំនៅឋានសរុបចំនួន ១៣២ ខ្នងបានដួលរលំបន្ទាប់ពីរញ្ជួយដីដោយមាន ១៦១ ខ្នងរងការ ខូចខាតធ្ងន់ធ្ងរ និង ៤,៨៨០ ខ្នងទៀតរងការខូចខាតបន្តិចបន្តួច។

ភ្លាមៗក្រោយពេលកើតហេតុ ក្រុមប៉ូលិសប្រដាប់អាវុធជាង ១០០ នាក់ត្រូវបានបញ្ជូនទៅតំបន់រងគ្រោះដោយការរញ្ជួយដី ដើម្បីស្វែងរកការងារជួយសង្គ្រោះ និងគ្រប់គ្រងស្ថានការណ៍៕