អតីតតួក្តៅសាច់ Mia Khalifa រៀបរាប់អំពីការគំរាមសម្លាប់ ព្រោះតែថតរឿងអាសអាភាស ទាំងស្លៀកពាក់ឈុតអ៊ីស្លាម

2875

(បរទេស)៖ អតីតតារាសិចម្នាក់ដែលទទួលបានសារគំរាមសម្លាប់ បន្ទាប់ពីថតរឿងកូនជ្រូកក្នុងឈុតសម្លៀកបំពាក់ Hijab ធ្វើឲ្យមានខឹងសម្បារពីក្រុមជនជាតិអ៊ីស្លាម ។

ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយពិធីករ Stephen Sackur នៅលើកម្មវិធី HARDtalk របស់ប៉ុស្ដ៍ BBC នាងត្រូវបានគេស្នើសុំឱ្យពន្យល់ពីអ្វីដែលជំរុញឱ្យនាងសម្តែងនៅក្នុងខ្សែភាពយន្តក្តៅសាច់ ក្រោយរៀនចប់មហាវិទ្យាល័យ បន្ទាប់ពីបុរសម្នាក់បានជួបនាងតាមផ្លូវរួចល្បួងនាងឱ្យថតម៉ូឌែលស្រាតធម្មតាៗបែបសិល្បៈ។

Mia បានបកស្រាយថា បញ្ហានៃការគិតបន្ទាបបន្ថោកខ្លួនឯងចាប់ផ្ដើមកើតឡើង នៅពេលនាងនៅក្មេង និង ផ្នែកមួយនៃកូនចិត្តដែលជំរុញនាងឱ្យហ៊ានថតសិច គឺ ដោយសារនាងចង់ឱ្យគេចាប់អារម្មណ៍នឹងខ្លួនប្រាណដ៏ស្អាតរបស់នាងពេលធំពេញក្រមុំ។

ចំពោះសំនួរសួរថាតើនាងមានអារម្មណ៍ព្រួយទេ ក្នុងការថតខ្សែភាពយន្តក្នុងសម្លៀកបំពាក់អ៊ីស្លាម Hijab នាង Mia បាននិយាយថា នាងបានប្រាប់ផលិតករថានាងច្បាស់ជាត្រូវគេសម្លាប់ជាមិនខាន ប៉ុន្តែពួកគេបែរជាសើច ហើយមិនខ្វល់អ្វីទាំងអស់ គិតតែពីឱ្យថតតាមបញ្ជា។ នាងបន្តថា នាងមិនហ៊ានបដិសេធទេ ព្រោះមានការសម្លុតកំហែង ហើយបើពុំថតតាមពួកគេទេ ច្បាស់ជាលែងជាការថតកុនកូនជ្រូកទៀតហើយ គឺវានឹងទៅជាការចាប់រំលោភព្រៃផ្សៃតែម្តង។

នាងបង្ហើបឱ្យដឹងដែរថា គេនិយាយតៗគ្នាថា អ្នកដឹកនាំរឿងមិនបង្ខំតារាសិចឱ្យរួមភេទតាមក្បាច់ដែលនាងមិនចង់នោះទេ ប៉ុន្តែជាក់ស្តែង ឱ្យតែគេបញ្ជាឱ្យថតស្អី គឺថតតាមគេហើយ មិនអាចបដិសេធបានទេ៕