តើនេះជាផ្នូររបស់មហាក្សត្រី ‘អាត្លង់តារុស្ស៊ី’ Atlantis Russian ឬ? (មានវីដេអូ)

2871

(បរទេស)៖ យោងតាមប្រភពសារព័ត៌មាន Mail Online បានឲ្យដឹងថា បុរាណវិទ្យារុស្សី បានរកឃើញផ្នូររបស់ស្ត្រីអាយុពីរពាន់ឆ្នាំ ដែលពាក់ខ្សែក្រវាត់ត្បូងពេជ្រខ្មៅដ៏ធំមួយ នៅសាធារណរដ្ឋធូអា នៃស៊ីបេរី ប្រទេសរុស្ស៊ី។

សាកសពនេះ មានឈ្មោះហៅក្រៅថា ណាសាសា ដោយអ្នកបុរាណវិទ្យាត្រូវបានគេរកឃើញជាមួយនឹងគ្រឿងអលង្ការ ដូចជាត្បូងចតុកោណកែងពណ៌ខ្មៅ ជាមួយពាក់ជាខ្សែក្រវ៉ាត់ទៀតផង។

ផ្នូររបស់នាងត្រូវបានគេរកឃើញ អំឡុងពេលបង្ហូរទឹកអាងស្តុកទឹក នៅសាធារណរដ្ឋភ្នំទុយអា នៃស៊ីបេរី ដែលលាតសន្ធឹងលើផ្ទៃដី ២៤០ ម៉ៃល៍ការ៉េ។

ខាងក្រោមនេះ ជាវីដេអូបង្ហាញពីអ្នកបុរាណវិទូកំពុងដុសធូលីដីលើគ្រោងឆ្អឹង ដើម្បីបង្ហាញខ្សែក្រវាត់ត្បូងពេជ្រខ្មៅដ៏ធំមួយ ៖