បាតុករ​ហុងកុង រាប់ពាន់នាក់ អំពាវនាវឲ្យលោក ដូណាល់ ត្រាំ រំដោះទីក្រុងហុងកុង ពីប្រទេសចិន

2166

(អន្តរជាតិ)៖ ក្រុមបាតុកររាប់ពាន់នាក់នៅហុងកុង បានដើរក្បួនទៅកាន់ស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅថ្ងៃនេះ ដើម្បីទទួលការគាំទ្រពីអន្តរជាតិដោយអំពាវនាវដល់ប្រធានាធិបតី ដូណាល់ត្រាំ ឱ្យរំដោះទីក្រុងហុងកុង ខណៈក្រុមបាតុករ ដុតភ្លើងបង្កការឆាបឆេះនៅតាមដងផ្លូវ។ នេះបើតាមចុះផ្សាយសារព័ត៌មាន DailyMail នៅយប់ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៩។

ប៉ូលីសបានឈរនៅក្បែរក្រុមសកម្មជនប្រឆាំងរដ្ឋាភិបាល បានគ្រវីទង់ផ្កាយ ឆ្នូត និងផ្ទាំងបដាអំពាវនាវរកជំនួយ លទ្ធិប្រជាធិបតេយ្យនៅថ្ងៃអាទិត្យ បន្ទាប់ពីមានអំពើហឹង្សាមួយផ្សេងទៀតនៅសប្តាហ៍ទី ១៤ នៃភាពចលាចល។

ទីក្រុងហុងកុង បានប្រែទៅជាភាពវឹកវរកាលពីចុងសប្តាហ៍ ជាមួយនឹងឡាស៊ែរដែលត្រូវបានប្រើ ដើម្បីបំភាន់ភ្នែកប៉ូលីសដែលបានវាយតបវិញ ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែកដ៏ឈឺចាប់ ដើម្បីបំបែកហ្វូងមនុស្ស ខណៈដែលក្រុមបាតុករមួយចំនួនធំ ចាប់ផ្តើមដុតបង្កជាភ្លើងឆេះនៅតាមដងផ្លូវ និងវាយកម្ទេចសំភារៈនានា នៅក្នុងទីក្រុង ៕