អស្ចារ្យណាស់! កុមារីអច្ឆរិយះកម្ពុជា ជុំ ច័ន្ទស្រីនិច្ច គិតលេខលឿនខ្លាំងជាងម៉ាស៊ីនគិតលេខ ជាប់លេខ២ កម្រិតពិភពលោក នៅហុងកុង

1550

(ភ្នំពេញ)៖ ថ្មីៗនេះបានកើតមានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង ចំពោះកុមារីម្នាក់ដែលមានឈ្មោះថា ជុំ ច័ន្ទស្រីនិច្ច ដែលគាត់បានឡើងទៅបញ្ហាញសម្ថតភាពនៅលើប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយ ហើយបានបង្ហាញពីសម្ថតភាពរបស់គាត់ថាគាត់អាចគិតលេខលឿនខ្លាំង ជាងម៉ាស៊ីនគិតលេខទៅទៀត។

ជាក់ស្តែង កុមារី ជុំ ច័ន្ទស្រីនិច្ច មានវ័យទើបតែ៨ឆ្នាំ បានធ្វើការបង្ហាញនូវសមត្ថភាពគិតលេខ ចេញពីការគិតរបស់ខ្លួនយ៉ាងឆាប់រហ័សក្នុងប្រមាណវិធីបូក និងដក ជាង២០ជាន់ យ៉ាងលឿនដោយនិកស្មានមិនដល់ និងមានភាពស្ទាត់ជំនាញខ្លាំងណាស់ ហើយអ្នកចុចគិតដោយម៉ាស៊ីនគិតលេខនោះ ក៏មិនចង់ទាន់ឡើយ។

អ្វីដែលអស្ចារ្យទៀតនោះ គឺក្មេងស្រីតូចដែលមានសមត្ថភាពខ្លាំង នឹកស្មានមិនដល់នេះ ក៏ធ្លាប់ទៅប្រកួតនៅឯតៃវ៉ាន់ ដោយទទួលបាននូវជ័យលាភីសម្រាប់ប្រទេស ខាងគិតលេខលឿនជាងម៉ាស៊ីនគិតលេខ លេខ២នៅទូទាំងពិភពលោកទៀតផងដែរ៕

សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ ៖