គម្រោងផ្លាស់ប្តូរអ្នកទោសរុស្សី-អ៊ុយក្រែនបានចាប់ផ្តើមហើយ

2758

(អន្តរជាតិ)៖ បើទោះបីជាមានការរាំងស្ទះរកច្រកចេញមិនរួចអស់រយៈពេលជាច្រើនឆ្នាំក្តី ក៏មកដល់ពេលនេះក្តីក៏ដំណើរការផ្ទេរអ្នកទោសរវាងរុស្សីនិងអ៊ុយក្រែនបានចាប់ផ្តើមហើយ ។

យន្តហោះដែលដឹកអ្នកទោសបានចុះចតនៅព្រលានយន្តហោះក្នុងទីក្រុងមូស្គូ និងទីក្រុងគៀវ ហើយនារសៀលថ្ងៃអង្គារនេះ។បន្ទាប់មកយន្តហោះរបស់រដ្ឋាភិបាលអ៊ុយក្រែន ដែលដឹកអ្នកទោសក្នុងចំនួនដែលគេមិនដឹងបានហោះចេញពីទីក្រុងមូស្គូហើយឆ្ពោះទៅកាន់ទីក្រុងគៀវ។

ដោយឡែកយន្តហោះរុស្សីក៏បានដឹកអ្នកទោសក្នុងចំនួនដែលគេមិនប្រាប់ដូចគ្នា ឆ្ពោះទៅកាន់ទីក្រុងមូស្គូដែរ។ រាប់ថតអ្នកទោសដែលគេបញ្ចេញពីពន្ធនាគារ ត្រូវបានផ្សព្វផ្សាយជាសាធារណៈក្នុងពេលមុននេះបន្តិច៕