ប្រជាជនហ្សីមបាបវ៉េ ចាប់ផ្តើមកាន់ទុកថ្នាក់ជាតិ ចំពោះមរណភាពអតីតប្រធានាធិបតី រ៉ូប៊ឺត មូហ្កាបេ

2176

(អន្តរជាតិ)៖ នៅថ្ងៃសៅរ៍នេះ ប្រជាជនហ្សីមបាបវ៉េទូទាំងប្រទេសបានចាប់ផ្តើមកាន់ទុក្ខថ្នាក់ជាតិចំពោះលោកមូហ្កា បេដែលបានទទួលមរណភាពទៅហើយនោះ។

លោកមូហ្កាបេដែលមានប្រវត្តិជាមេដឹកនាំពួកឧទ្ទាមនោះបានកាន់អំណាចជាប្រធានាធីបតីនៃប្រទេសហ្សីមបាបវ៉េអស់រយៈពេល៣៧ឆ្នាំហើយក្រោយពីរដ្ឋប្រហារដឹកនាំដោយយោធាបានផ្តួលរំលំគាត់ពីអំណាចកាលពីឆ្នាំ២០១៧។

មានការវិនិច្ឆ័យផ្សេងៗពីគ្នាអំពីការកាន់អំណាចរបស់លោកដោយអ្នកខ្លះនិយាយថា លោកជាមេដឹកនាំដែលពុករលួយនិងផ្តាច់ការ។

តែលោកប្រធានាធិបតីហ្សីមបាបវ៉េបច្ចុប្បន្នបាននិយាយថា លោក មូហ្កាបេ ជាវិរជនថ្នាក់ជាតិ ដែលប្រជាជន ហ្សីនបាបវ៉េទាំងអស់ត្រូវចូលរួមគោរពវិញ្ញាណក្ខ័ណគាត់កម្រឹតថ្នាក់ជាតិ៕