លោកយាយឥណ្ឌាអាយុ៧៣ឆ្នាំ សម្រាលបានកូនភ្លោះ២នាក់ ពិតជារឿងកម្រមែន

1455

(អន្តរជាតិ)៖ លោកយាយវ័យចំនាស់៧៣ឆ្នាំរស់នៅភាគខាងត្បូងនៃប្រទេសឥណ្ឌាខេត្តអាន់ដ្រាប្រាដេសបានកើតកូនភ្លោះស្រីចំនួន២នាក់កាលពីថ្ងៃព្រហស្បតិ៍។

លោកវេជ្ជបណ្ឌិតបាននិយាយថា ទារិកាទាំង២មានសុខភាពល្អធម្មតា ។ លោកយាយ Mangayama Yaramati និយាយថា ប្តីរបស់លោកយាយអាយុ៨២ឆ្នាំ តែងតែអន្ទោកអន្ទោលជាមួយលោកយាយចង់បានកូន ប៉ុន្តែមិនដែលបានមួយនឹងគេសោះ ទាល់តែមកដល់វ័យប៉ុណ្ណេះហើយ ទើបបាន២នាក់តែម្តង។

លោកតាSitarama Rajaraoដែលចាឪពុក ទារិកាភ្លោះនេះបានឲ្យដឹងថា គ្រួសារលោកតាពិតជាមានសុភមង្គលមែនទែនក្រោយពីបានកូនស្រីទាំង២នាក់នេះបានប្រសូត្ររួចមក។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយ បំផុតនោះគឺ ក្រោយពីទទួលបានកូនស្រីនេះរួចមក តែប៉ុន្មានម៉ោងស្រាប់តែ លោកតាកំសត់របស់យើង ត្រូវវាយលុកដោយជម្ងឺស្ត្រូកធ្ងន់ធ្ងរហើយ កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់៕