សង្វេគណាស់ ! កូនអាយុ៣ឆ្នាំ ដែលឪពុកដឹកតាមម៉ូតូជិះឆ្លងទឹកកំពុងហូរ រសាត់បាត់ខ្លួន៣យប់ហើយនោះ ទី​បំផុត ……

1335

(ព្រះវិហារ)៖ នៅរសៀលថ្ងៃសុក្រ ទី០៦ ខែកញ្ញានេះ ត្រូវបានកម្លាំងចុះរុករកប្រទះឃើញហើយ ក្មេងប្រុសម្នាក់ ដែលបានបាត់ខ្លួន ទៅតាមខ្សែទឹកហូរ អស់រយៈពេលបីយប់បីថ្ងៃកន្លងមកនោះនៅខាងក្រោមកន្លែងទេសចរណ៍ចម្ងាយប្រវែងជិតមួយគីឡូមែត្រ ដោយមានសភាពសពហើមចង់រលួយ។

នេះបើតាមសេចក្តីរាយការណ៍ដែលទទួលបានពីលោកវរសេនីយ៍ត្រី សុខ សូ មេបញ្ជាការរងផ្នែកសឹករងជាំក្សាន្ត ដែលឈរជើងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ ស្ថិតនៅភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រង់ចំនុចលូបង្ហាញទឹកតេជោបុស្សស្បូវ បានបញ្ជាក់ឲ្យដឹងនៅមុននេះបន្តិច។

បច្ចុប្បន្នសាកសពក្មេងប្រុស កម្លាំងបានប្រគល់ឱ្យទៅឳពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។

សូមរំលឹកថា ហេតុការណ៍នេះកើតឡើងនៅម៉ោង៧យប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ចំំណុចទឹកធ្លាក់តេជោបុស្បូវ ស្ថិតក្នុងភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ឪពុកជិះម៉ូតូប្រពន្ធ និងកូនប្រុសតូចអាយុ៣ឆ្នាំម្នាក់ ធ្វើដំណើរតាមដងផ្លូវ លុះដល់ចំណុចកើតហេតុ ដែលមានទឹកហូរកាត់ ស្រាប់តែដួលម៉ូតូទាំងមនុស្ស បណ្តាលស្ត្រីជាម្តាយត្រូវបានទឹកហូរបោកនឹងថ្មសន្លប់បាត់ស្មារតី រួមនិងឪពុក ត្រូវបានកម្លាំងរដ្ឋបាលស្រុកជាំក្សាន្ដចុះជួយសង្គ្រោះទាន់ពេលវេលា។ ចំណែកកូនអាយុ៣ឆ្នាំឯណោះវិញ រសាត់ហូរតាមទឹកទៅបាត់ ៕