World Cup 2022៖ កម្ពុជា ១-១ ហុងកុង

8348

(កីឡា)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតត្រឹម ១-១ ទល់ក្រុមជម្រើសជាតិហុងកុង កីឡដ្ឋាន​អូឡាំពិក ​នា​ការ​ប្រកួត​ជម្រុះ World Cup 2022 ​ជុំ​ទី​២ កាលពីល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩។

សំរាប់ការប្រកួតនេះ ក្រុមហុងកុង រកបានគ្រាប់បាល់ដំបូងនៅនាទី ១៦ ដោយកីឡាករ Chun Lok Than ចំណែកក្រុមជម្រើសជាតិកម្ពុជាវិញ បានបកតាមស្មើនៅនាទី៣៣ ដោយកីឡាករ កែវ សុផេង។

សូមបញ្ជាក់ថា ការ​ប្រកួត​វគ្គ​ទី​២ ​ជម្រុះ World Cup 2022 ​ក្នុង​ទ្វីប​អាស៊ី ​ក្រុម​កម្ពុជា​ស្ថិត​នៅ​ពូល​C ជាមួយ​ ប៉ារែន ហុងកុង អីរ៉ាក់ និង អីរ៉ង់។ ក្រុម​ទាំង​ ៥ ក្នុង​ពូល​នីមួយៗ នឹង​ប្រកួត​គ្នា​តាម​រូបមន្ត​ក្នុងដី ក្រៅដី (សរុប ៨ប្រកួត)។ ការ​ប្រកួត​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា​ ២០១៩ ​ដល់​ថ្ងៃ​ទី​០៩ ខែ​មិថុនា ​២០២០។​ ក្រុម​លេខ ១ ក្នុង​ពូល​ទាំង ៨ បូក​ក្រុម​លេខ២ ល្អ​បំផុត​ចំនួន ៤ (សរុប ១២ក្រុម) នឹង​បន្ត​ទៅ​វគ្គ​ជម្រុះ​ជុំទី៣៕

Loading...