រូបថតស្រាតរបស់អតីតតារាភាពយន្តម៉ារីលីន ម៉ុនរ៉ូ ជាច្រើនសន្លឹកដែលគេលាក់ទុកជាច្រើនទសវត្សន៍ត្រូវបានរកឃើញ

6209

កម្សាន្ត៖ រូបថតស្រាតជាច្រើនសន្លឹករបស់សពនាងម៉ារីលីន ម៉ុនរ៉ូ ដែលគេជឿថា ប្រហែលជាត្រូវបំផ្លាញចោលតាំង
ពីច្រើនទសវត្សន៍មកហើយក្នុងអម្លុងឆ្នាំ១៩៦០ត្រូវបានគេរកឃើញវិញ។

រូបថតទាំងនេះត្រូវបានគេយកទៅរក្សាទុកយ៉ាងស្ងៀមស្ងាត់ក្រោយពីនាងបានស្លាប់ភ្លាមៗនោះ។ រូបភាពសម្ងាត់ទាំងនោះទំនងជាថតនៅឆ្នាំ១៩៦១ ជាមួយតារាសំដែងប្រុសលោក Glark Gable ។ ក្នុងរូបនេះគេឃើញម៉ារីលីនដេកស្តូកស្តឹង នៅលើគ្រែដោយរាងកាយននលគោក ក្នុងឈុតស្នេហាក្តៅសាច់ជាមួយGable ។

នាងម៉ុនរ៉ូ ប្រហែលជាតារាហូលីវូដស្រីដំបូងគេដែលបានថតស្រាតបង្ហាញដងខ្លួននៅលើគោកបែបនេះ ។ ប៉ុន្តែភាពយន្តនេះមិនទាន់បានដាក់បញ្ចាំងទេ នាងក៏ត្រូវគេធ្វើឃាតតែម្តងទៅ។

ឈុតនេះថតនៅក្នុងរឿង The Misfits ដែលនិពន្ធដោយអតីតស្វាម៉ីរបស់នាងលោក Arthur Miller ហើយជាខ្សែផាពយន្តចុងក្រោយបំផុតដែលនាងបានថតមុនពេលទទួលមរណភាព៕