អ្នកដែលស្រែកឲ្យកីឡាករ Lukaku ថាជាសត្វស្វា តាមពិតមកពីគេគោរពគាត់

9564

(កីឡា)៖ ក្រុមអ្នកគាំទ្រInter Milanបាននិយាយចំអកឲ្យអ្នកគាំទ្រ Cagliari វិញថាអ្វីដែលពួកគេស្រែកចំអកឲ្យកីឡាករខ្សែប្រយុទ្ធ Lukaku ថាជាសត្វស្វានោះតាមពិតមកពីពួកគេគោរពគាត់តែប៉ុណ្ណោះ។

Lukaku ដែលទើបផ្ទេរមកពីម៉ាន់ឆេស្ទ័យូណាយធីត បានក្លាយទៅជាកម្មវត្ថុនៃការប្រកាន់ពូជសាសន៍នៅពេលដែលមានមនុស្សបានស្រែកឲ្យគាត់និងធ្វើកាយវិកាដាក់គាត់ជាសត្វស្វា ក្រោយពេលដែល Lukaku បានជួយរកគ្រាប់បាល់ឲ្យ Inter Milan យកឈ្នះ Cagliari ក្នុងលទ្ធផល២ទល់នឹង១កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

សេចក្តីថ្លែងការណ៍មួយរបស់ក្លឹប Inter បាននិយាយថា ប្រជាជនអ៊ីតាលី មិនមែនជាអ្នកប្រកាន់ពូជសាសន៍ ប៉ុន្តែអ្វីដែលពួកមនុស្សមួយក្រុមបានធ្វើនោះគឺជាពួកល្ងីល្ងើតែប៉ុណ្ណោះ។

នៅក្នុងលិខឹតចំហរមួយផ្ញើ ទៅកាន់ប្រជាជនបែលហ្សិករបស់ Lukaku ផងនោះ អ្នកលេងហ្វេកប៊ុកខ្លះបានសរសេរថា ៖ យើងយល់ ថាប្រជាជនអ៊ីតាលីមិនមែនជាអ្នកប្រកាន់ពូជសាសន៍​ ដូចប្រជាជននៅបណ្តាប្រទេសអឺរ៉ុបខាងជើងនោះទេ។ ទីនោះទើបមានការប្រកាន់ពូជសាសន៍ពិតប្រាកដ ប៉ុន្តែពួកយើងទំនងជាចង់ឲ្យអ្នកខឹង ទើបមានការស្រែកចំអកបែបនេះ ដើម្បីឲ្យដៃគូប្រកួតមានកំហឹង ប៉ុន្តែមិនមានន័យថាប្រកាន់ពូជសាសន៍ទេ៕

Loading...