រឿងខ្លះហាក់ធម្មតា តែមានប្រតិឃាត (impact) យ៉ាងធំធេងនៅក្នុងសង្គម

19501

នៅទសវត្សរ៍ ៩០ ឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយយុវជនអាមេរិកមានកំរិតខ្ពស់ ហើយអ្នកឯកទេសខាងឧក្រិដ្ឋកម្មអាមេរិក គឺលោក James Alan Fox បានទាយថានៅទសវត្សរ៍បន្តទៅមុខទៀត អត្រានេះនឹងឡើងយ៉ាងតិច ១៥ % ។ ប៉ុន្តែផ្ទុយទៅវិញ អត្រាឧក្រិដ្ឋកម្មប្រព្រឹត្តដោយយុវជនបានធ្លាក់ចុះជាលំដាប់ ។

គេបានពន្យល់ពីការរិតបន្តឹងច្បាប់កាន់អាវុធ ការត្រួតពិនិត្យយ៉ាងតឹងតែងរបស់នគរបាល ហើយអ្នកខ្លះទៀតលើកឡើងថាការរីកចំរើននៃវិស័យសេដ្ឋកិច្ចបានបន្ថយភាពតានតឹងសង្គមដែលនាំដល់ការថយចុះនៃអំពើហឹង្សា ។

តាមពិត សេដ្ឋវិទូម្នាក់គឺលោក Steven D. Levitt នៃសាកលវិទ្យាល័យសុីកាហ្គោ បានលើកឡើងថា កត្តាសំខាន់គឺបានកើតឡើងពី ២០ ឆ្នាំមុន នៅពេលដែលតុលាការកំពូលបានសំរេចនៅថ្ងៃទី ២២ មករា ១៩៧៣ អោយនារីកិកគ្រឿងញៀនអាយុ ២១ ឆ្នាំម្នាក់ឈ្មោះ Norma McCorvey មានសិទ្ធិពន្លូតកូន (កូនទី ៣ បន្ទាប់ពីមានកូន ២ រួចទៅហើយៗដោយភាពក្រីក្របានអោយកូនទៅគេអស់ទៅ) ។

លោក Levitt បានបង្ហាញថា ការផ្តល់សិទ្ធិពន្លូតកូននេះ បានធ្វើអោយនារីក្រីក្រជាច្រើនមិនមានកូនដែលអាចកើតឡើងក្នុងបរិស្ថានហឹង្សានិងចង្អៀតចង្អល់ ពោលគឺស្រករក្មេងដែលនឹងក្លាយជាឧក្រិដ្ឋជនបានថយចុះ ហើយដែល ២០ ឆ្នាំក្រោយធ្វើអោយអត្រាឧក្រិដ្ឋកម្មនៅសហរដ្ឋអាមេរិកបានថយចុះ ៕

 

Loading...