សម្តេចតេជោ ហ៊ុន សែន៖ ត្រូវតែអនុវត្តច្បាប់ ចំពោះការវិលត្រឡប់របស់ ទណ្ឌិត សម រង្ស៉ី

415

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាត្រូវតែអនុវត្តច្បាប់ចំពោះការវិលត្រឡប់របស់ លោក សម រង្ស៉ី។

សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំនេះយ៉ាងដូច្នេះថា ៖ កម្ពុជាត្រូវតែអនុវត្តច្បាប់ចំពោះការវិលត្រឡប់របស់ លោក សម រង្ស៉ី ដើម្បីពង្រឹងស្ថិរភាពនយោបាយ និងសេចក្តីសុខប្រជាពលរដ្ឋ មិនឱ្យបដិវត្តពណ៌កើតឡើងជាថ្មី ដូចអ្វីដែលធ្លាប់ជួប នៅឆ្នាំ២០១៣ ទៀតនោះឡើយ៕