សម្តេចតេជោ ហ៊ុន សែន បញ្ជាមិនឱ្យកម្លាំងប្រដាប់អាវុធ មានងារជា «ឧកញ៉ា» ទៀតឡើយ

418

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាយ៉ាងដាច់ណាត់មិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់របស់កម្ពុជា មានទាហាន នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធណា ដែលមានងារជា «ឧកញ៉ា» ធ្វើការជ្រើសរើសជាបន្ទាន់ ថាតើត្រូវយកងារ «ឧកញ៉ា» ឬយកតួនាទីជាកងកម្លាំងប្រដាប់អាវុធ ដែលខ្លួនកំពុងបំពេញការងារតទៅទៀត។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ៕