បញ្ជូនអ្នកកាសែត ៤ នាក់ ទៅតុលាការ ករណីកំហែងយកប្រាក់

438

ពោធិ៍សាត់ ៖ អ្នកកាសែត ៤ នាក់ ដែលប្រជាពលរដ្ឋ រស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្តឹងទៅសមត្ថកិច្ចនគរបាលឲ្យចាប់ខ្លួន ពាក់ព័ន្ធករណី កំហែងយកប្រាក់ កាលពីវេលាម៉ោង ១៣ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ ។

សមត្ថកិច្ចនគរបាលបានអោយដឹងថា ក្រុមអ្នកកាសែតទាំង ៤ នាក់នោះរួមមាន៖ ១ឈ្មោះឯម សុវិសាល ភេទប្រុសអាយុ ៣១ ឆ្នាំកាសែតTNC ២ឈ្មោះរុំ រដ្ឋាភេទប្រុសអសយុ ៣១ ឆ្នាំកាសែតNTC ៣ ឈ្មោះថុង គឹមងួនភេទប្រុសអាយុ ៤០ ឆ្នាំកាសែត PCN និងទី៤ឈ្មោះឯម សុវិសិដ្ឋភេទប្រុសអាយុ ៣១ ឆ្នាំកាសែតCPN ។ ដោយឡែកស្រ្តីម្នាក់ ត្រូវបានសមត្ថកិច្ចរកឃើញថា មិនជាប់ពាក់ព័ន្ធត្រូវបានដោះលែង មកផ្ទះវិញ ។ តាមសំណុំរឿងដែលប្រជាពលរដ្ឋបានប្តឹងទៅសមត្ថកិច្ចនគរបាលថា បានចូលទៅកន្លែងរកស៊ីលក់ដូររបស់គាត់ ហើយកំហែងយកប្រាក់មួយចំនួនដោយក្រុមរបស់ខ្លួន ទាំង៤នាក់ បានអួតអះអាងថា ជាជំនាញនេះជំនាញនោះ គ្រាប់ជំនាញតែម្តង ។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តពោធិ៍សាត់ បានប្រាប់មជ្ឈមណ្ឌលពត័មានដើមអម្ពិលតាមទូរស័ព្ទនាព្រឹកថ្ងៃទី ២២ ខែ សីហានេះថា ជនសហ្ស័យទាំង៤នាក់ រួមនិងរថយន្តម៉ាកលុចស៊ីស១គ្រឿង និងឯកសារសម្គាល់ខ្លួនពាក់ព័ន្ធមួយចំនួន កម្លាំងរបស់លោកបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ហើយកាលពីល្ងាចថ្ងៃទី២១ ខែសីហា៕