តារាកំប្លែង នីឡា បង្ហាញរូប Pre Wedding ជាមួយគូស្នេហ៌

86

កញ្ញា នីឡា បានសាងទំនាក់ទំនងស្នេហ៍ជាមួយនឹងបុរសម្នាក់ ដែលមានឈ្មោះ Suth Sakareak ដោយប្រើពេលស្វែងយល់ចិត្តគ្នាទៅវិញទៅមកអស់រយៈពេលយូរ និងតែងតែបង្ហាញនូវសម្ពន្ធ័ភាពផ្អែមល្ហែម និងស្នីទស្នាលជាមួយគ្នាគ្រប់ពេល រហូតដល់ចាស់ទុំទាំងសងខាងដឹងឭនិងបានផ្សំផ្គុំអ្នកទាំង២ផងដែរ ដែលនឹងចូលរោងការក្នុងពេលឆាប់ៗខាងមុខ ។

ស្រាប់តែនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៩ មានការទម្លាយរូបថត Pre Wedding របស់កញ្ញា នីឡា រួមជាមួយអនាគតស្វាមីរបស់នាង ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ជាខ្លាំងផងដែរ។

ក្រោយពីការបង្ហោះរូបថត Pre Wedding នេះរួចមក នីឡា ក៏បានភ្ជាប់សារមួយឃ្លា នៅលើfacebook របស់ខ្លួនថា៖«ជីវិតគូ ជួយគ្នាពេលដែលមានបញ្ហាកើតឡើង លួងលោមគ្នាពេលដែលយំ មើលថែគ្នាពេលដែលឈឺថ្កាត់ បន្ថែមកម្លាំងចិត្តឲ្យគ្នាពេលដែលហត់នឿយ សើចសប្បាយជាមួយគ្នាពេលដែលមានក្ដីសុខ ឆ្លងកាត់ក្ដីទុក្ខទៅជាមួយគ្នា ហើយនឹងចាស់ទៅជាមួយគ្នា»ផងដែរ៕