តូចចិត្តនឹងជំងឺ ដុតផ្ទះឆេះស្លាប់ម្នាក់ឯងយ៉ាងអាណោចអាធ័ម

478

កំពង់ចាម៖ មានករណីអគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ភូមិល្វាលើ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ម្ចាស់ផ្ទះឈ្មោះ ហុក បាក់ឡេង ភេទស្រី អាយុ ៦៣ឆ្នាំ ផ្ទះទំហំ៦mx៨m ធ្វើអំពីឈើ ប្រក់សង្កសី ជញ្ជាំងស្លឹក។

ហេតុការណ៍ នេះបណ្ដាលឲ្យកូនរបស់គាត់ម្នាក់ឈ្មោះ ស៊ុន លាងហ៊ាន់ ភេទប្រុស អាយុ ៤០ឆ្នាំស្លាប់ ព្រោះពិការ(ខ្វិន)ដេកម្នាក់ឯង។

សម្ភារ:ខូចខាតរួមមាន៖

១-ម៉ូតូសង់កូរ៉េ ១គ្រឿង

២-ម៉ាស៊ីនសាំងបូមទឹក ១គ្រឿង

៣-លុយ ១០០ដុល្លាអាមេរិក

៤-អង្ករ១បេ ៥គីឡូ

៥-សៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសម្ភារ:មួយចំនួនសំរាប់ប្រើប្រាស់នៅក្នុងផ្ទះឆេះអស់ទាំងស្រុង។

មូលហេតុ៖ សង្ស័យកូនរបស់គាត់ដែលស្លាប់នោះ អ្នកដុតព្រោះមានជំងឺរាំរៃ និងធ្លាប់បានដុតកន្លងមកជាច្រើនដងតែត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាងជួយ៕