ផ្លូវការ៖ Inter​ Milanទិញបាន​ខ្សែ​ប្រយុទ្ធ​Lulaku ពីក្លឹប Man Utd ក្នុង​​តម្លៃ​៧៤លានផោន

0
40

ក្លឹបដែលកំពុងលេងនៅក្របខណ្ឌកំពូលអ៊ីតាលី Inter Milan បានប្រកាសពីការទិញបានកីឡាករខ្សែប្រយុទ្ធ ពាក់លេខ៩ Romelu Lukaku ពីក្លឹបអង់គ្លេស បិសាចក្រហម Manchester United ក្នុងតម្លៃ​៧៤លានផោន ស្មើនឹង ៩០លានដុល្លារ នៅថ្ងៃបិទបញ្ចប់រដូវកាលដោះដូរកីឡាករនារាត្រីថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។

កីឡាករសញ្ជាតិប៊ែលហ្ស៊ិក វ័យ ២៦ឆ្នាំ Lukaku បានបញ្ចប់រយៈពេល ៨ឆ្នាំលេងនៅក្របខណ្ឌកំពូលអង់គ្លេស Premier League ក្នុងចំណោម ៤ក្លឹបរួមមាន West Bromwich Albion, Everton, Chelsea និងចុងក្រោយ Man Utd។

Lukaku បានចំណាយពេល ២ឆ្នាំលេងនៅ Man Utd ពីការរកគ្រាប់ស៊ុតបញ្ចូលទីបាន ៤២គ្រាប់ពីការចូលលេងបាន ៩៦ប្រកួត ក្រោយចាកចេញពី Everton កាលឆ្នាំ២០១៧ ដោយបានចុះកិច្ចព្រមព្រៀងលេងឲ្យ Inter Milan រយៈពេល ៥ឆ្នាំ ពោលគឺនឹងផុតកំណត់ដល់ឆ្នាំ២០២៤ ខាងមុខ។

តម្លៃផ្ទេរប្រមាណ ៧៤លានផោនខាងលើនេះ បានធ្វើឲ្យ Romelu Lukaku ឈរនៅលេខរៀងទី៣ ក្នុងក្របខណ្ឌ Serie A របស់អ៊ីតាលីបច្ចុប្បន្ន ក្រោយការមកដល់របស់កីឡាករ Cristiano Ronaldo ទៅក្លឹប Juventus ក្នុងតម្លៃ ៩៩.២លានផោន និង Gonzalo Higuain ក្នុងតម្លៃ ៧៥.៣លានផោន សុទ្ធជាកីឡាករខ្សែប្រយុទ្ធដូចគ្នា៕

Facebook Comments