ករណីទឹកលិចលើផ្លូវឯករាជ្យ​ មានទាំងជង្ហុក ពិបាកបើកបរឆ្លងកាត់ ពលរដ្ឋនិងអ្នកធ្វើដំណើរនៅតាមផ្លូវនោះ សំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជួយចុះពិនិត្យ និងដោះស្រាយផង

1977

ព្រះសីហនុ៖ ក្រោយមានភ្លៀងធ្លាក់ បណ្តាលឲ្យផ្លូវមួយចំនួនក្នុងក្រុងព្រះសីហនុមានការលិច និងមានការខូចខាតសម្បូរដោយចង្ហុកទៀតនោះ ប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរតាមដងផ្លូវនោះមានការត្អូញត្អែល សូមស្នើសុំខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឬផ្នែកពាក់ពន្ធ័ ពិនិត្យលទ្ធភាពជួយដោះស្រាយផង។

ប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា ករណីទឹកលិចលើផ្លូវឯករាជ្យដែលទំនងជាស្ទះលូ ត្រង់ចំណុចកែងតុលាការចាស់ក្នុងសង្កាត់លេខ៤ មានទឹកដក់ជាប់ជាប្រចាំ មានទាំងជង្ហុកទៀត ពិបាកបើកបរឆ្លងកាត់ ដែលពេលខ្លះមានអ្នកជិះម៉ូតូដួលឬក្រឡាប់រុឺម៉កជាបន្តបន្ទាប់៕