សាហាវម៉្លេះ! ជនល្មើស បោកគ្រាប់បែក១គ្រាប់ទាំងកណ្តាលយប់ ក្នុងខណ្ឌចំការមន!

1716

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយមានករណីជនមិនស្គាល់មុខ បានបោកគ្រាប់បែក១គ្រាប់ ចំរថយន្តហាយឡេនឌ័រ មួយគ្រឿង និងជញ្ជាំងខុនដូរមួយកន្លែងបណ្តាលឲ្យរងការខូចខាត តែសំណាង មិនមានអ្នកណាម្នាក់ រងរបួសនោះទេ។

ករណីនេះ ជនសង្ស័យពិតជាព្រហើនមិនខ្លាចសមត្ថកិច្ចខណ្ឌចំការមនទាល់តែសោះ ដោយហ៊ានយកគ្រាប់បែកមកបោក កាលពីវេលាម៉ោង២និង៣០នាទីយប់ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ចំណុចមុខផ្ទះលេខ៦ ផ្លូវលេខ៣១២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីសន្តិសុខបានឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងដេកយាមជាប់ច្រកទ្វារខុនដូរ ស្រាប់តែលឺសម្លេងផ្ទុះ ទើបប្រញាប់ចេញមកមើលខាងមុខខុនដូរ ឃើញសុទ្ធតែផ្សែង សង្ស័យមានជនល្មើសមកបោកគ្រាប់បែក បណ្តាលឲ្យរថយន្តហាយឡេនឌ័រមួយគ្រឿង និងរបងខុនដូ រងការខូចខាតដោយសារស្នាមអំបែងគ្រាប់ខ្ទាតត្រូវ ផ្អើលសមត្ថកិច្ចចុះមកធ្វើការពិនិត្យជាក់ស្តែង និងដើម្បីស្រាវជ្រាវចាប់ជនល្មើសខាងលើនេះផងដែរ៕