ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាអាវុធហត្ថលេីផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដេីម្បីទប់ស្កាត់និងបង្ក្រាបបទល្មេីសធនធានធម្មជាតិ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មេីសធនធានធម្មជាតិ នៅសាលាខេត្តមណ្ឌលគិរី ដោយមានករចូលរួមពីអន្តរក្រសួង និងស្ថាប័នចំរុះដែលមានការពាក់ព័ន្ធ ។
សូមជ្រាបថា កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពី នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកម្លាំងជំនាញចម្រុៈប្រមាណជាង១០ស្ថាប័ន ចុះពិនិត្យទីតាំងស្តុកឈើ នៅឃ្លាំងឈើ លោក គង់ ក្រឹង ដើម្បីសិក្សាពិនិត្យតាមផ្លូវច្បាប់។ ដោយឡែកលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ចេញលិខិតកោះហៅ លោក គង់ ក្រឹង ចូលខ្លួនមកបំភ្លឺនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ចូលបំភ្លឺនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ ករណីបទល្មើសព្រៃឈើ៕








