Man City យកឈ្នះ Liverpool ដើម្បីលើកពាន Community Shield ដោយបាល់ប៉េណាល់ទី

2343

Manchester City បានរក្សាតំណែងជើងឯកពានររង្វាន់ «Community Shield» ពីរឆ្នាំជាប់គ្នា បន្ទាប់ពីទទួលជ័យជម្នះលើក្រុម Liverpool ដោយការទាត់បាល់កាត់សេចក្តីប៉េណាល់ទីក្នុងលទ្ធផល ៥-៤ នាការប្រកួតនៅលើទឹកដី Wembly កាលពីយប់ថ្ងៃអាទិត្យនេះ។

ក្នុងការប្រកួតដណ្តើមពានបើករដូវកាល Community Shield សម្រាប់ឆ្នាំ២០១៩ ម្ចាស់ជើងឯក Premier League រដូវកាល ២០១៨-១៩ បានរកគ្រាប់បាល់នាំមុខហង្សក្រហម ១-០ តាំងពីនាទី១២នៃវគ្គទីមួយម្លេះដែលសម្រេចទីបានដោយខ្សែបម្រើ Raheem Sterling។ ចូលដល់វគ្គទី២ ខណៈការប្រកួតដំណើរបាន៣៣នាទីពោលគឺនៅនាទី៧៨ ខ្សែការពារ Joel Matip បានរកគ្រាប់បាល់តាមស្មើវិញ ដែលធ្វើឲ្យលទ្ធផល ១-១ បន្តរហូតបញ្ចប់ការប្រកួតនៅម៉ោងផ្លូវការ៩០នាទីតែម្តង។

ដោយសារមិនតម្រូវឲ្យថែមម៉ោង១៥នាទីពីរដង ដូច្នេះក្រុមទាំងពីត្រូវកាត់សេចក្តីដោយការទាត់បាល់ប៉េណាល់ទីឈ្នះចាញ់។ Man City ជាអ្នកទទួលជ័យជម្នះលើ Liverpool ក្នុងលទ្ធផល ៥-៤។

ជ័យជម្នះនេះបាននាំឲ្យ Man City អាចរក្សាតំណែងជើងឯក Community Shield ពីរឆ្នាំជាប់គ្នា និងជាការឈ្នះលើកទី៦ ។
គួរបញ្ជាក់ផងដែរថា ក្រុមដែលលើកពាននេះច្រើនជាងគេ គឺ Manchester United ចំនួន២១ដង តាមពីក្រោយដោយ Liverpool, Arsenal ១៥លើកដូចគ្នា Everton ៩លើក និង Tottenham Hotspur ៧លើក៕