ពេញមួយថ្ងៃ នៃស្នងការដ្ឋាននគបាលខេត្តកណ្ដាល ចុះសំអាតអនាម័យតាមដងផ្លូវក្នុងឃុំស្អាងភ្នំ..!

2342

(កណ្ដាល): អនាម័យ នាំមកនូវសុក្ខភាព បើ ទោះបីមានភ្លៀងផ្គរ ខ្យល់ កន្ត្រាក់ ខ្លាំងយ៉ាងណាក៍ដោយ ក៍ក្រុមការងារគណៈពង្រឹង និងអនុគណៈពង្រឹង ចុះជួយឃំុស្អាងភ្នំ កាលពីចុងសប្ដាហ៍មុន ក្នុងខែសីហា ឆ្នាំ2019នេះ ក្រុមការងារដែលបានដឹកនាំដោយឯកឧត្តម ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគបាលខេត្តកណ្ដាល និងជាគណៈពង្រឹងឃំុស្អាងភ្នំ និងលោកស្រី យ៉ុង ខេមរា អនុគណៈពង្រឹង ព្រមទាំងស្នងការរង អធិការ អធិការរង និងមន្ត្រីក្រោមឱវាត សិក្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ សាខានែគណៈបក្សប្រជាជនកម្ពុជាឃំុស្អាងភ្នំ បានចុះយុទ្ធនាការ សំអាតអនាម័យនៅតាមដងផ្លូវជាតិលេខ១២.១២ ស្ថិតក្នុងភូមិតានូ ឃំុស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ផ្ដើមចេញជាអនាម័យស្អាត ដើម្បីឆ្លើយតបនៃតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក៍ដូចជាការបំពេញនូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលផងដែរ។
កុមារី អុិត ចាន់កានីដា ជាសិស្សនៅបឋមសិក្សា ហ៊ុន សែន ស្អាងស្រែ បានរៀបរាប់ឲ្យភ្នាក់ងារយើងដឹងថា: ការសំអាតអនាម័យ គឺជាកត្តាពលកម្មសម្រាប់សិស្សជំនាន់នាងប្រចាំសប្ដាហ៍ក្នុងថ្ងៃព្រហស្បត្តិ ហើយនាងនិងមិត្តរួមថ្នាក់ ក៍បានសនិយ្យា ថានិងកម្ទេចហើយសំអាតអោយអស់ នូវសំរាមដែលជាកាកសំណល់ទោះនៅទីធ្លាក្នុងសាលា ក៍ដូចជានៅតាមដងផ្លូវជាតិលេខ ១២.១២ នេះ ជាសាធារណៈផងដែរគឺមិនឲ្យមានសំរាម។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគបាលខេត្តកណ្ដាលបានលើកឡើងថា: អនាម័យ គឺនាំមកនូវសុក្ខភាព បើអញ្ចឹងសំរាមពំុមែជាផ្ការសម្រាប់លម្អរទីសាធារណៈទេ ផ្ទុយទៅវិញ វាជាកិត្តយសដ៍អាប់អោនមួយសម្រាប់គណៈពង្រឹងក្នុង មូលដ្ឋាន ដូច្នេះក្នុងនាមលោកជាគណៈពង្រឹង និងលោកស្រី យ៉ុង ខេមរា អនុគណៈពង្រឹង ក្នុងឃំុស្អាងស្រែ ត្រូវតែឈ្លាតពេលចុងសប្ដាហ៍ ចុះយុទ្ធនាការ រើស បោសសំអាតតាមទីធ្លា ឬសំអាតនៅតាមដងផ្លូវ ជាតិអោយមានសោភ័ណ្ឌភាព សម្រាប់ភ្នែកមជ្ឈដ្ឋានសាធារណៈធ្វើដំណើរឆ្លងកាត់នៅតំបន់នេះ។

គួរំលឹកថា: នគបាលខេត្តកណ្ដាល ពុំមែនមានតួនាទី តែការពារផ្នែកសន្តិសុខតែប៉ុណ្ណុះទេ គឺប៉ូលិស អាចចុះជួយសម្រាលទុក្ខលំបាកបងប្អូនប្រជាពលរដ្ខផ្សេង..ៗទៀត ដូចជា ដកស្ទូង ច្រូតកាត់ បោកបែន។ល។ឬជនក្រីក្រ ជរា ពិការ និងហានិភ័យផ្សេង.ៗថែមទៀតផង៕ដោយ ខាត់.សុខឿន

Loading...

Loading...

Loading...