រ៉ឺម៉កកង់បី ព្រលះឡានទំនើបខូចខាត់ខ្ទង់ម៉ឺនដុល្លារ ចុងក្រោយសង១២០០ដុល្លារបញ្ចាប់រឿង

2597

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តទំនើប ម៉ាកលុចស៊ីស LX 570 ស៊េរី ២០១៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AQ-8899 បើកបរដោយអង្គរក្សលោកឧកញ៉ាម្នាក់ ត្រូវរ៉ឺម៉កបុក បណ្ដាលឲ្យរងការខូចខាតស្ដុបតម្លៃជិត ១ម៉ឺនដុល្លារ។
កើតហេតុវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ ម្ដុំទល់មុខវត្ដស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មូលហេតុ៖ រ៉ឺម៉កបើកបរឆ្លងផ្លូវ ច្រាស់ទិសដៅចរាចរណ៍។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការអន្តរាគមន៍ និងសម្របសម្រួលដោយភាគីខាងម្ចាស់រ៉ឺម៉ក ព្រមសងសំណងទៅឲ្យរថយន្តចំនួន ១,២០០ ដុល្លារ ដើម្បីបញ្ចប់រឿង៕

Loading...

Loading...

Loading...