ជុងមិនដែលភ្លេចកុក! ចាប់ឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូរបស់សិស្សសាលាចំនួន៤គ្រឿង និងដកហូតស្លាកលេខជាច្រើន នៅក្រុងក្រចេះ

0
2392

ខេត្តក្រចេះ៖ កម្លាំងនគរបាលឃាត់ខ្លួន មុខសញ្ញាលួចម៉ូតូរបស់សិស្សសាលាចំនួន៤គ្រឿង រកឃើញស្លាកលេខម៉ូតូជាច្រើន និងម៉ូតូមួយគ្រឿងក្នុងផ្ទះជនសង្ស័យ។

ក្រោយការឃាត់ខ្លួននិងនាំខ្លួនមកសាកសួរ ជនសង្ស័យឈ្មោះ ណាង ភារី ហៅទី ដែលជាប់សង្ស័យ ក្នងអំពើលួចម៉ូតូរបស់សិស្សសាលាចំនួន៤គ្រឿងចេញពីផ្ទះរៀនគួរមួយកន្លែង ក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ កាលពីព្រលប់ថ្ងៃទី៣០ កក្កដា​ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូទាំង៤គ្រឿងនោះមែន។

សកម្មភាពគឺបានលួចម៉ូតូទាំង៤គ្រឿងនោះ ដឹកតាមរថយន្ត និងយកទៅទម្លាក់នៅផ្លូវលំមួយកន្លែងចំនុចវាលអណ្តាស ព្រំប្រទល់ជាប់និងឃុំដា និងឃុំកន្ទួត ស្រុកចិត្របុរី។ ដើម្បីឲ្យគ្នីគ្នាជាបក្ខពួករបស់គេនៅចាំទទួលជិះជម្លៀសគេចបន្ត។

នៅនិងចំនុចនោះ នគរបាលបានរកឃើញមានស្លាកលេខម៉ូតូចំនួន៣ ដែលក្រុមជនសង្ស័យបានកាច់ពីម៉ូតូទម្លាក់ចោលនៅតាមជាយផ្លូវ។

នៅរសៀលថ្ងៃទី៣១ ខែកក្កដា នគរបាលបានបន្តការចុះទៅឆែកឆេរលំនៅឋានរបស់ជនម្នាក់នេះ នៅចំនុច ភូមិរហា​ ឃុំស្រែចារ ស្រុកស្នួល និងបានរកឃើញមានម៉ូតូឌ្រីមសង់១គ្រឿង ដែលលាក់នៅក្នុងផ្ទះ។

ចំពោះម៉ូតូរបស់សិស្សដែលពួកគេបានធ្វើសកម្មភាពលួចនិងជិះជម្លៀសទៅបាត់នោះ កម្លាំងនគរបាលព្រហ្មទណ្ឌកំពុងតែតាមស្រាវជ្រាវបន្តទៀត៕

Facebook Comments