រថយន្តHINO គៀម៉ូតូមួយគ្រឿង រួចកិនបណ្តាលឲ្យបុរសម្នាក់ស្លាប់ យ៉ាងរន្ធត់ នៅលើផ្លូវជាតិលេខ៤ ,សូមជួយស៊ែរឲ្យក្រុមគ្រួសារជនរងគ្រោះបានឃើញផង…

2210

ព្រះសីហនុ៖ រថយន្តHINO គៀម៉ូតូមួយគ្រឿង រួចកិនបណ្តាលឲ្យបុរសម្នាក់ស្លាប់ យ៉ាងរន្ធត់ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩១~១៩២ ភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានឡើង វេលាម៉ោងប្រហែល ៩ព្រឹក នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ ។

ប្រភពបានឲ្យដឹងថា រថយន្តម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-9131 ធ្វើដំណើរពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) បានគៀប៉ះម៉ូតូ ០១គ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1N-9758 មានទិសដៅស្របគ្នា ហើយកិនពីលើអ្នកបើកបរម៉ូតូ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។

កើតហេតុភ្លាមៗសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយ ដោយកំពុងស្រាវជ្រាវរកសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងទាំង២គ្រឿង បានយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំណែកអ្នកបើកបររថយន្ត HINO បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕

Loading...
Loading...
Loading...